មនុស្ស​៣​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​ជួញ​ដូរ​និង​ប្រើ​ប្រាស់​ គ្រឿង​ញៀន​ខុស​ច្បាប់​

  • កំពពង់ឆ្នាំង៖មនុស្ស៣នាក់ត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីបានធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។ ការបង្រ្កាបគ្រឿងញៀនខុសច្បាប់នេះគឺធ្វើឡើងកាលពីវេលាម៉ោង១៦និង ១០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិត្រដក់ពង ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះ១.ឈ្មោះពឿន ជីវ័ន្ត ហៅ លីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិត្រដក់ពង ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្កំពង់ឆ្នាំង ។ ២.ឈ្មោះសុខ ចិត្ត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ រស់នៅភូមិខ្នារកណ្ដាល ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ និង ៣. ឈ្មោះផុន ដន ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិកររស់នៅភូមិត្រពាំងរាំង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជនសង្ស័យទាំង៣នាក់ពាក់ព័ន្ធករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

    ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតបានវត្ថុតាង ០២កញ្ចប់ ទូរស័ព្ទ០២គ្រឿង ដាវ០១ដើម សម្ភារ:វេចខ្ចប់ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

    សមត្ថកិច្ចកបានឱ្យដឹងថា ជនសង្ស័យទំាង៣នាក់ គឺជាមុខសញ្ញាចាស់ដែលមត្ថកិច្ចតាមរកជាយូណាស់មកហើយដែលបានធ្វើសកម្មភាចែកចាយក្នុងមូលដ្ឋាននេះ នៅថ្ងៃនេះក្រោយពីក្រុមជនសង្ស័យបានណាត់គ្នាធ្វើសកម្មភាពកម្លាំងសំងាត់ បានរាយការណ៍សុំកម្លំាងអន្តរាគមន៍ព័ទ្ធចាប់តែម្តង ។

    ក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់ការបន្តតាមនីតិវិធី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង