បើក​ដំ​ណើរ​ការ​ផ្សារ​លើ​ ខេត្ត​កំ​ពង់​ឆ្នាំង​ ឡើង​វិញ​

  • រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញផ្សារលើ ក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ តទៅ។

    រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏អំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់តូបលក់ដូរទាំងអស់ បន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយ និងអនុវត្តតាមវិធានការពាររបស់ក្រសួងសុខាភិបាលគឺ “៣ការពារ និង ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន។

    គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកក្កដា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចបិទជាបណ្តោះអាសន្នផ្សារលើ ក្នុងភូមិសាស្ត្រភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ” បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ធ្លាប់បានចេញ-ចូលទីតាំងខាងលើ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង