ប្រ​​គល់​-ទទួល​ស្ថា​នីយ​ជញ្ជីង​លង្វែក​-ខេត្ត​កំពង់​ឆ្នាំង​​ លើ​ផ្លូវ​ជាតិ​លេខ​៥​ សម្រាប់​ប្រើ​ប្រាស់​បណ្តោះ​អា​សន្ន​

  • កំពង់ឆ្នាំង៖កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អមដំណើរដោយ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារលេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងមន្រ្តីស្ថានីយជញ្ជីងលង្វែក ចុះពិនិត្យ និងប្រគល់ទទួលស្ថានីយពីតំណាង JICA។

     

    ក្នុងគម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ ៥ ក្រុមហ៊ុនទទួលបន្ទុក បានសាងសងស្ថានីយជញ្ជីងលង្វែកសម្រាប់ដាក់ប្រើប្រាស់បណ្តោះអាសន្នរហូតដល់គម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ ៥ ចប់រួចរាល់។

    គួរបញ្ជាក់ថាស្ថានីយនេះ ស្ថិតនៅលើផ្លូវជាតិលេខ៥ គីឡូម៉ែតលេខ ៧០+២០០ភូមិននាមទទឹង ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង