ស្ដ្រី​ម្នាក់​ស្លាប់​ក្នុង​មជ្ឈ​មណ្ឌល​កែ​សម្ផស្ស ​អន្តរ​ជាតិ​ M25​ នៅ​សង្កា​ត់​ស្រះចក​ ខណ្ឌ​ដូន​ពេញ​ ពេល​កំពុង​វះ​កាត់​កែ​ដើម​ទ្រូង​

  • ភ្នំពេញ ៖ ស្ដ្រីម្នាក់វ័យ៤០ឆ្នាំ បានស្លាប់ក្នុងមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីវះកាត់កែដើមទ្រូង។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ចំណុចក្នុងមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 ផ្ទះលេខ73B តាមបណ្តោយផ្លូវលេខ70 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្ដ្រីវ័យជាង៤០ឆ្នាំម្នាក់នេះ បានមកទទួលសេវាកែដើមទ្រូង នៅក្នុងមជ្ឈមណ្ឌលកែសម្ផស្សអន្តរជាតិ ប៉ុន្តែសង្ស័យថា គ្រូពេទ្យដែលជាអ្នកកែសម្ផស្សគ្មានបច្ចេកទេសត្រឹមត្រូវ ទើបបណ្តាលឲ្យគ្រោះថ្នាក់ដល់បាត់បង់ជីវិតបែបនេះ។

    ក្រោយកេីតហេតុសមត្ថកិច្ច រួមទាំងអាជ្ញាធរ បានមកដល់ទីតាំងកែសម្ផស្សខាងដេីម្បីធ្វេីការពិនិត្យសាកសព ស្រ្តីរងគ្រោះ និងប្រគល់សពឲ្យគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី។ ចំពោះទីតាំងកែសម្ផស្សអន្តរជាតិខាងលេីនេះ ត្រូវបានអាជ្ញាធរបិទជាបណ្ដោះអាសន្ន៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង