ករណី​​​ពុល​ស្រា​ស​នៅ​ស្រុក​ទឹក​​ផុស ជនរ​ង​គ្រោះ​កើន​ឡើង​ដល់​១​១៥​នាក់ ក្នុងនោះ​អ្នក​ស្លាប់​៥​នាក់​

  • លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹម​ម៉ោង៦ល្ងាច ថ្ងៃទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ករណីសង្ស័យ​ពុលស្រា​ស​​ នៅក្នុង​ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង​ មាន​​ជន​រងគ្រោះ​សរុបកើន​ឡើង​ដល់​​ចំនួន​១១៥​នាក់ ក្នុងនោះមាន​អ្នកស្លាប់​៥នាក់។

    លោកជំទាវវេជ្ជបណ្ឌិត បានបន្តថា ​អ្នកមានអាការ:សង្ស័យពុលស្រាស​ បានកំពុង​ទទួល​ព្យាបាលហើយ​បច្ចុប្បន្ន​អ្នកជំងឺ​មាន​ការ​វិវត្ត​ន៍​​មក​ស្ថានភាពល្អ​ប្រសើរឡើងវិញហើយ។

    លោកជំទាវ បានបញ្ជាក់ថា មូល​ហេតុបណ្តាលអោយ​មានហេតុការណ៍ពុ​លខាង​លើនេះ​ ដោយ​សារអ្នក​ទាំង​នោះ បាន​មក​​ចូលរួម​កំដរ​បុណ្យ​សពក្នុងភូមិ​ ហើយជួបជុំគ្នាពិសារស្រាស​ រីឯការសន្និដ្ឋានរបស់ក្រុមការងារចុះស្រាវជ្រាវពិនិត្យ​ គឺជាករណី​សង្ស័យ​ពុល​​ស្រា​ស។

    គួរបញ្ជាក់ថា ក្រោយ​ហេតុការណ៍ពុលស្រាស​នេះបាន​កើតឡើង​ភា្លម​ៗ​នោះ កាលល្ងាច​ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ឯកឧត្តម​សាស្ត្រា​ចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុ​ខាភិបាល​ ក៏បានចាត់ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន​០៣រូប​ និងមានក្រុម​ឆ្លើយតប​បន្ទាន់​នៃ​​នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល​ ចុះធ្វើដំណើ​រទាំងយប់ទៅខេត្តកំពង់ឆ្នាំង​ ដើម្បី​ជួយ​ការងារ​បច្ចេក​ទេស​ដល់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង​ រហូតដល់ស្ថានភាពគ្រប់គ្រងបានទាំងស្រុង។

    ក្រសួងសុខាភិបាល ក៏បានចាត់វិធានការ​ហាមការផឹកស្រាស​ និងបញ្ឈប់ការធ្វើចរាចរ​លក់ដូរស្រាស​ ជា​​បន្ទាន់​ និងបាន​សង្រ្គោះ​ជនរង​គ្រោះ​ បញ្ជូន​មកព្យាបាលនៅមន្ទីរពេទ្យខេត្កំពង់ឆ្នាំងបានទាន់ពេល​ លើកលែងអ្នកដែល​មានស​ភាព​ធ្ងន់ធ្ងរ​​ពេកដែល​បាន​បាត់បង់ជីវិតគួរឲ្យសោកស្តាយជាទីបំផុត។ ក្រសួងសុខាភិបាល ក៏នៅតែបន្តអប់រំសុខភាពប្រជាពលរដ្ឋជាបន្តទៀត​ ជាពិសេស​មិនត្រូវ​ពិសារ​ស្រាស​ដែលផលិត​គ្មានបច្ចេកទេ​ស​ត្រឹមត្រូវ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង