ប៉ូលីសកំពង់ឆ្នាំង ចាប់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ជាមួយនឹងថ្នាំញៀន៣២កញ្ចប់

  • កំពង់ឆ្នាំង ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ឯកពៅ ស៊ីផាន់ ជានាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ថាននគរបាលស្រុកកំពង់ត្រឡាច ចុះបង្ក្រាបករណីរក្សាទុក សមគំនិត ជួញដូរ និង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ឈ្មោះ សុះ អាលី ស្ថិតក្នុងភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

    លោកវរសេនីយ៍ឯកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាក្នុងប្រតិបត្តិការនេះសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។ ក្នុងនោះ១/ឈ្មោះ សុះ អាលី ភេទប្រុស អាយុ២៨ឆ្នាំ ជាខ្មែរឥស្លាម មុខរបរមិនពិត រស់នៅភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពីបទរក្សាទុក ជួញដូរសារធាតុញៀនខុសច្បាប់។ /ឈ្មោះ សុះ ហ្គោសាលី ភេទប្រុសអាយុ៣១ឆ្នាំ ជាខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ រស់នៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពីបទរក្សាទុក ជួញដូរសារធាតុញៀនខុសច្បាប់។ និង / ឈ្មោះ គង់ ស្រីពៅ ភេទស្រី  អាយុ២២ឆ្នាំ ជាខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពីបទសមគំនិត ជួញដូរ សារធាតុញៀនខុសច្បាប់

    លោកហ៊ុល វាសនា បានឲ្យដឹងទៀតថាក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន មានថ្នាំញៀនចំនួន៣២កញ្ចប់,ទូរសព្ឌ័ ២គ្រឿងម៉ូតូ១គ្រឿង និង សម្ភារ:វេចខ្ចប់មួយចំនួនទៀត

    ជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី 

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង