ជន​ជាតិ​វៀត​ណាម​២នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ពី​បទ​រក្សា​​ទុក​ជួញ​ដូរ​និង​ចែក​ចាយ​គ្រឿង​ញៀន​ នៅ​តាម​ដង​ទន្លេ​

  • កំពង់ឆ្នាំង ជនសង្ស័យជាជនជាតិវៀតណាមចំនួន២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទរក្សាទុក ជួញដូរ និងចែកចាយគ្រឿងញៀន ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចទំនប់បារាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង

    លោកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ម្នាក់ឈ្មោះប៊ុយ យាំងសាង ភេទប្រុស អាយុ២២ឆ្នាំ និងម្នាក់ទៀតឈ្មោះចាំង ហ្វាំងថាន់ ភេទប្រុស អាយុ៣០ឆ្នាំ ពួកគេទាំង២នាក់ជាជនជាតិវៀតណាមស្នាក់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

    ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀចំនួន២កញ្ចប់ ឧបករណ៍ឆក់ត្រី១គ្រឿង និង ការណូតបាឡាស្មាច់ជិះធ្វើសកម្មភាព១គ្រឿងផងដែរ

    លោកហ៊ុល វាសនា បានឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ខាងលើនេះ ជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅតាមដងទន្លេ ដែលសមត្ថកិច្ចដាក់កម្លាំងតាមដានជាច្រើនថ្ងៃមកហើយទើបតែចាប់ខ្លួនបាននៅថ្ងៃនេះ

    ជនសង្ស័យទាំង២នាក់សមត្ថកិច្ចកំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីយកចម្លើយកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ចាត់ការបន្តទៅតាមនិតិវិធីច្បាប់

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង