រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅស្រុកកំពង់លែង

  • កំពង់ឆ្នាំង ៖រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅស្រុកកំពង់លែង ក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ។

    photo_2026-11-11_18-01-27.jpg

    វេទិការដែលរៀបចំឡើងនាពេលនេះ ពិតជាមានសារៈសំខាន់ គឺដើម្បីបង្កើតវប្បធម៌ពិភាក្សា និងលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋតាមបែបប្រជាធិបតេយ្យ តាមរយះការផ្តល់ព័ត៌មានអំពីសមិទ្ធផល និងបញ្ហាប្រឈម សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតបទៅកាន់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងប្រសិទ្ធភាពសេវាសាធារណៈ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋ ៕អត្ថបទ ហឹង ចូច,រូបថត សន គន្ធនិវឌ្ឍន៍

    photo_2026-11-11_18-01-33.jpg
    photo_2026-11-11_18-01-36.jpg
    photo_2026-11-11_18-01-39.jpg
    photo_2026-11-11_18-01-42.jpg
    photo_2026-11-11_18-01-44.jpg
    photo_2026-11-11_18-01-46.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង