ក្រោយពេលបានរាងស្អាត ណូម័រ បាន​ចែក​ចំណេះ​វិធី​សម្រក​ទម្ងន់​ដល់​ស្ត្រី

  • ការឡើងគីឡូគឺជារឿងដ៏ពិបាក របស់តារាស្រីដែល មានសម្រស់ស្អាត ហើយល្បីឈ្មោះ។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ ស្ត្រី​មួយ​ចំនួន​ក៏ខំរកវិធីរក្សារាងក្រោយពេលធាត់លើសចំណុះ។ យ៉ាងណាមិញប្រិយមិត្តអាចយកបទពិសោធន៏ពីកញ្ញាណូម័រ ក្រោយ​នាង​រកគន្លឹះ បានដោយភាពជោគជ័យ។

    ដំណាក់កាលទី១ ណូម័រ ប្រាប់ថា នាងបានជ្រើសរើសយកការគាំទ្រពីរបបនៃអាហារបំប៉នមួយប្រភេទក្នុងបេសកកម្មបណ្ដេញ ខ្លាញ់ចេញពីរាងកាយប៉ុន្តែថាអាហារបំប៉ននោះមិនមែនជាប្រភេទអាហារជួយឲ្យនាងស្រកគីឡូឡើយ។ “អាហារហ្នឹងវាអត់ ជួយឲ្យយើងស្រកគីឡូទេគឺវាគ្រាន់តែជួយយើងកុំអោយបាក់កម្លាំងនៅពេលយើងតមអាហារនិងជួយឲ្យក្រពះយើងរួមតូចជាង មុនប៉ុណ្ណោះ!”។

    ចំពោះវិធីដែលនាងអនុវត្ត ជាមួយនឹងរបបអាហារបំប៉ននោះ ណូម័រ ប្រាប់ថានាងញុំាអាហារបំប៉នមួយថ្ងៃ២ពេល គឺពេលព្រឹក និងពេលល្ងាច។ ដោយឡែកពេលអាហារថ្ងៃត្រង់គឺនាងញុំាអាហារធម្មតាយ៉ាងណានោះជាប្រភេទអាហារសម្រាប់អ្នកញុំា ដើម្បីស្រកគីឡូដែរ។ អាហារថ្ងៃត្រង់ដែលអ្នកមេម៉ាយវ័យក្មេងប្រកាន់យកគឺផ្លែឈើខ្លះៗ និងពងមាន់ឬពងទាស្ងោរចំនួន ២ គ្រាប់។


    វិធីនេះនាងបានអនុវត្តរយៈពេល២២ ថ្ងៃ ហើយទទួលបានលទ្ធផលល្អពោលគឺនាងអាចស្រកបាន៦គីឡូពី៥២មក៤៤-៤៥គីឡូ​។ ចូលដំណាក់កាលទី២ជាដំណាក់កាលរក្សាទម្ងន់ខ្លួនដោយក្នុងនោះ ណូម័រ ប្រាប់ថានាងឈប់ញុំាអាហារបំប៉នទៀតហើយ ប៉ុន្តែនាងញុំាតាមរបបអាហាររបស់នាងវិញគឺព្រលឹមឡើងញុំាទឹកក្រូចស្រស់មួយកែវពេលថ្ងៃត្រង់ញុំាបាយ២-៣ស្លាបព្រាតែ ញុំាសម្លឲ្យច្រើននិងញុំាឆាបន្លែមួយមុខផ្សំទៀត។


    ដោយឡែកអាហារពេលល្ងាចតារាស្រី ប្រាប់ថាញុំាដូចគ្នានឹងអាហារថ្ងៃត្រង់ដែរ គឺជាទៀងទាត់គឺត្រូវមានទឹកសម្លនិងឆាបន្លែ មួយមុខហើយញុំាបាយតិច។ ទាំងពីរវិធីនេះបានជួយឲ្យណូម័រសម្រេចបានជោគជ័យលើការសម្រកគីឡូរបស់នាង។ យ៉ាង ណាអ្វីដែលសំខាន់គឺការតាំងចិត្តព្រោះថាមានវិធីហើយប៉ុន្តែមិនមានការតាំងចិត្តឲ្យបានមុតមាំទេក៏មិនបានផលគាប់ប្រសើរ ដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង