មានហេតុការណ៍មួយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរតាមដងផ្លូវទាំងយប់ដោយសាររថយន្ត កាមរីបា ឡែន ១ គ្រឿង បាន បើកតាមផ្លូវសុខៗស្រាប់តែ ឆ្លង ចរន្ត ភ្លើងបណ្តាល ឲ្យ ឆាបឆេះ យ៉ាងសន្ធោសន្ធៅសល់តែគ្រោងឆ្អឹង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ និង ៣០ នាទី យប់ ថ្ងៃ ទី ២០ ខែមីនា ឆ្នាំ ២០២១ នៅតាមបណ្តោយ ផ្លូវ ឈ្នះ ឈ្នះ ក្នុងភូមិ ត្រពាំង រាំង សង្កាត់ ឃ្មួ ញ ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ ។
សមត្ថកិច្ច បាន ឱ្យដឹង ថា ម្ចាស់ រថយន្ត កាមរីបា ឡែ ន ដែលឆេះនោះមានឈ្មោះ ភឿន វ៉ា ន់ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ។ការឆាបឆេះរថយន្តនោះបណ្តាលឱ្យខូចខាតសម្ភារមួយចំនួនរួមមាន រថយន្ត កាមរីបា ឡែ ន ១ គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Y-4119 ស៊េរី ឆ្នាំ ២០០៣ , កាត គ្រី ម៉ូតូ ១ , ប្លង់ ដី ចំនួន ២ កន្លែង , បណ្ណ បើកបរ , អត្ត សញ្ញា ប័ណ្ឌ សញ្ជាតិខ្មែរ, ថវិកា មួយ ចំនួន តែពុំ បាន ឆេះ រាលដាល ដល់ ផ្ទះ អ្នក ជិតខាង និង ពុំ មាន មនុស្ស រង របួស ឬ ស្លាប់ ឡើយ ។ ៕