កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញមនុស្សចំនួន៧នាក់បន្ថែមទៀត ឆ្លងជំងឺ កូវីដ១៩ ដែលជាកម្មករ បម្រើការងារ នៅរោងចក្រចំនួន៤ គឺរោងចក្រហឺរ៉ាយហ្សិន អៅដរ ( ខេមបូឌា ) រោងចក្រតឹកហ្វុក (ខេមបូឌា ) ហ្គាមេន រោងចក្រធី អេហ្វ ជី ( ខេមបូឌា ) ហ្គាមេន ឯ .ក និង រោងចក្រខេនស្ពតស៊ូ ខូអិលធីឌីដែលមានទីតាំងស្ថិតក្នុងភូមិផ្សារត្រាច ភូមិលង្វែក ភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពុងត្រឡាច និង ភូមិចំការស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
អ្នកវិជ្ជមានកូវិដ.១៩ ខាងលើបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និង មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែន កំពង់ត្រឡាច ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ដល់អាជ្ញាធរមូលដ្ឋាន ដែលមានកម្មករកម្មការនីស្នាក់នៅទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងគ្រួសារអ្នកទាំងនោះ ឲ្យធ្វើចត្តាឡីស័ក នៅតាមមូលដ្ឋានទីសំណាក់រៀងៗខ្លួន ឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល បន្តតាមដានសុខភាពរបស់បងប្អូន និង ជួយដោះស្រាយការលំបាកនានាក្នុងគ្រួសារនិមូយៗ តាមជាក់ស្តែង ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងរយៈពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ឬ មណ្ឌលសុខភាពដែលនៅជិតបំផុត ៕
