ប្រជា​ពលរដ្ឋទូទាំង​​ខេត្តកំពង់ឆ្នាំង ប្រារព្ធ​ពិធី​​បុណ្យ​ភ្ជុំបិណ្ឌ​តាម​គន្លង​ព្រះ​ពុទ្ធសា​ស​​នា ប្រកប​​ដោយ​​បរិយា​​កាស​​សប្បាយ​​រីករាយ​

  • កំពង់ឆ្នាំង ៖ ថ្ងៃទី១៧ ​ខែកញ្ញា​ ដែលជា​ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះគេ​សង្កេត​ឃើញបងប្អូន​ប្រជាពលរដ្ឋនៅតាមក្រុងស្រុកទូទាំង​ខេត្តកំពង់ឆ្នាំង បាន​សម្រុក​​ចេញដំណើរទៅកាន់ទីវត្តអារាម ដោយមានជាក្រុមគ្រួសារ មត្តិភក្តិបងប្អូនក្រោមបរិយាកាស​សប្បាយរីករាយ។
    ដោយឡែកអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏បានបង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបៀបរៀបរយ និង​សម្រួល​ចរា​ចរ​ណ៍​​ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋនិងទេសចរណ៍អោយបានចូលរួមក្នុង​ពិធីបុណ្យភ្ជុំបិណ្ឌនៅគ្រប់​ទី​កន្លែង​ផង​ដែរ ។
    សូមបងប្អូនប្រជាពលរដ្ឋ បើកបរដោយមានការយោគយល់អាធ្យាស្រ័យខ្ពស់ និងគោរពច្បាប់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា ជាពិសេស​នៅ​ក្នុង​រ​ដូវបុណ្យភ្ជុំបិណ្ឌនេះ។
    សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរប្រកប​ដោយសុខសុវត្ថិភាព​ទាំងអស់គ្នា និងជួបជុំ​ក្រុម​គ្រួសារ​ប្រកប​ដោយ​ក្តីរីករាយ​នៅ​ក្នុង​ពិធី​​បុណ្យ​ភ្ជុំបិ​ណ្ឌ៕
     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង