កំពង់ឆ្នាំង ៖ ស្រ្តីជាមន្រ្តីនគរបាលខេត្តកំពង់ឆ្នាំង ថ្នាក់អនុសេនីយ៍ឯក ម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននៅក្នុងព្រៃចោលប្តីនិងកូន២នាក់។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅភូមិស្តុកកប្បាស់ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ច បានអោយដឹងថា មន្រ្តីនគរបាលដែលសម្លាប់ខ្លួនឯងនេះមានឈ្មោះ នង ចាន់ ភេទស្រី អាយុ៥០ឆ្នាំជាមន្រ្តីនគរបាល នៅការិយាល័យស្ថិតិអត្តសញ្ញាណប័ណ្ណ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រស់នៅភូមិឃុំកើតហេតុខាងលេីមានប្តីនិងកូន២នាក់។











