ឯក​ឧត្តម ហ៊ុន ​ម៉ាណែត និ​ង​លោក​ជំទាវ ពេជ ចន្ទ​មុន្នី ឧបត្ថម្ភស្បៀង​អាហារ ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចែក​បន្ត​ជូន​ពលរដ្ឋ​ក្រី​ក្រ ពាក់​ព័ន្ធក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ

  • មីចំនួន៥០០កេសដែលជាអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជា​​មេ​បញ្ជាការ​កងទ័ពជើងគោក បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៤ ខែមីនានេះ ដើម្បីចែកបន្តដល់ប្រជាពលរដ្ឋក្រីក្រ ដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។លោក អ៊ុក ច័ន្ទវាសនា ជំនួយការឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ដោយមើលឃើញសកម្មភាពរបស់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ​ដែលបានអនុវត្តការងារបានល្អប្រសើ ពិសេសក្នុងស្ថានការណ៍ទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ទើប​ឧត្តម​សេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់នូវអំណោយជាមីចំនួន៥០០កេស ដើម្បីអោយរដ្ឋបាលរាជធានីភ្នំពេញ បន្ត​យក​ទៅ​ចាត់​ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ។ជាមួយគ្នានោះ ឯកឧត្តម កើត ឆែ អភិបាល​​រងរាជធានីភ្នំពេញ ក៏បានថ្លែងអំណរអរគុណ ចំពោះ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោ​ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលបានយកចិត្តទុកដាក់ជួយ​ឧបត្ថម្ភគាំទ្រសក​ម្មភាព​រប​ស់​​រដ្ឋបាល​រាជធា​នីភ្នំពេញ ពិសេសក្នុងការបង្ការ ទប់ស្កាត់កូវីដ-១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈនេះ រហូតបានប្រគល់​នូវ​អំណោ​យ​​ជាមី​​ចំនួន​ ៥០០កេសនេះ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង