កំពង់ឆ្នាំង ៖ ទីតាំងល្បែងបាញ់អាប៉ោងដុះស្លែមួយកន្លែងត្រូវបានកងរាជអាវុធហត្តខេត្តកំពង់ឆ្នាំងឆ្មក់ចូលទៅបង្រ្កាបដោយឃាត់បានក្រុមអ្នកញៀនល្បែង និង ម្ចាស់ទីតាំងចំនួន៤នាក់។ ប្រតិបត្តិការបង្រ្កាបបនល្បែងបាញ់អាប៉ោងនេះគឺធ្វើឡើងកាលពីវេលាម៉ោង៣ និង២២នាទីរសៀលថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០នៅភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបាន វត្ថុតាងមួយចំនួន រួមមានចានអាប៉ោង កៅអី កំរាលលេង ម៉ូតូចំនួន៥គ្រឿង និងរថយន្ត២គ្រឿងផងដែរ។
ទីតាំងល្បែងបាញ់អាប៉ោងមួយនេះត្រូវបានប្រជាពលរដ្ឋប្រាប់អោយដឹងថា មានបើកលេងជាយូមកហើយ លេងស្ទើររាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេងមានទាំងឡាន មានទាំងម៉ូតូ ហើយនៅថ្ងៃនេះប្រជាពលរដ្ឋបានផ្តល់ព័តមានជាក់លាក់អំពីសកម្មភាពលេង ល្បែងស៊ីសងបាញ់អាប៉ោងនៅទីតាំងនេះ ទើបសមត្ថកិច្ចកងរាជអាវុធហត្ថបានដាក់កម្លាំងព័ទ្ធចាប់តែម្តង ។
នៅពេលនេះម្ចាស់ផ្ទះបើកល្បែងស៊ីសង និង អ្នកលេងល្បែងស៊ីសងត្រូវបានកម្លាំងអាវុធហត្ថនាំយកមកសាកសួរនៅបញ្ជា
ការដ្ឋានករងរាជអាវុធហត្ថកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕