ស្រុក​កំពង់​ត្រឡាច​មាន​ភ្លៀង​ និង​ ខ្យល់​កន្ត្រាក់​ប៉ះ​ពាល់​៨​ឃុំ​ បណ្តាល​ឲ្យ​ខូច​ខាត​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ និង​ សា​លា​រៀន​ចំនួន​ ២០​​ខ្នង​

  • កំពង់ឆ្នាំង៖នៅវេលាម៉ោង២០និង៤៥នាទីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ មានភ្លៀងនិងខ្យល់កន្ត្រាក់បានបោកបក់យ៉ាងខ្លាំងមក លើឃុំចំនួន៨របស់ស្រុកកំពង់ត្រឡាច បណ្តាលឲ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋនិងសាលារៀន សរុបចំនួន២០ខ្នង ក្នុងនោះ​រលំ​ខូច​ខាត​ទាំងស្រុងចំនួន៥ខ្នង ប៉ើងរបើកដំបូលចំនួន៩ខ្នង រលំដើមឈើសង្កត់ចំនួន៣ខ្នង ធ្លាក់ជើងសសរពីលើជើងតាងចំនួន២ខ្នង និង របើកដំបូលសាលារៀន១ខ្នង១ខ្នងផងដែរ ។

    នៅក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ មិនបណ្តលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង