កំពង់ឆ្នាំង ៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោក អម សុភា អភិបាលរងខេត្ត នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញចុះសាកសួសុខទុក្ខ កម្មករ កម្មការនី ចំនួន២០នាក់ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ និង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច និងនៅគ្លីនិច្ចឯកជន តែ វណ្ណា ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ មានរថយន្តដឹកកម្មករ កម្មការនី មួយគ្រឿងបានជួបនឹងឧប្បត្តិហេតុគ្រោះថ្នាក់ក្រឡាប់ បណ្តាលឲ្យកម្មករកម្មនីចំនួន២០ បានរងរបួសធ្ងន់និងស្រាល។ កម្មករ កម្មការនី រងគ្រោះបម្រើការងារនៅរោងចក្រស្រាបៀរភ្នំពេញ ដែលមានទីតាំងស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕











