នៅព្រឹកថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២ ០ ក្រសួងសុខាភិបាល បានប្រកាសថារកឃើញ អ្នកឆ្លងកូវីដ១៩ចំនួន ១៥នាក់ថ្មីដែលបានវិលត្រឡប់ពីប្រទេសអារ៉ាប់ប៊ិសាអូឌី ។
តាមសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា អ្នកដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី ១៥នាក់ មានលទ្ធផលតេស្ត វិជ្ជមានវីរុសកូវីដ-១៩ ក្នុងចំណោមអ្នកដំណើរសរុបចំនួន ៩៤នាក់ ។ បុរសទាំង១៥នាក់ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង ១៧:២៥នាទីល្ងាច ហើយធ្វើការវិគាគវត្ថុសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថាលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩។
បច្ចុប្បន្ននេះ អ្នកជំងឺទាំង ១៥នាក់ខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។រីឯអ្នកដំណើរចំនួន ៧៩នាក់ ដែលមាន លទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន្តមួយក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ សរុប ១៥៦នាក់។ ក្នុងនោះ ១៣៣នាក់ បានព្យាបាលជាសះស្បើយ ហើយ២៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលចាក់អង្រែ៕