ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ជាង១៥០០គ្រួសារ នៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានទទួអំណោលយមនុស្សធម៌ ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ កាលពីនៅថ្ងៃទី២២ តុលា ។
ជាមួយគ្នានោះ លោកជំទាវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំអស់ អោយបង្កើនការប្រុងប្រយ័ត្ន និង រស់នៅមានអនាម័យស្អាត ដើម្បីចៀសវាងពីជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។ជាងនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដោយសារលង់ទឹក ជាពិសេសកុមារតូចៗដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ។
ចំពោះសកម្មភាពផ្តល់អំណោយដល់ពលរដ្ឋពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រខេត្តប៉ៃលិន និងឯកឧត្តម ងួន រតនះ អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌របស់លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលតែងតែរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ក្នុងគ្រាមានគ្រោះអាសន្ន។
គួរបញ្ជក់ថា ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ១៥៤៥គ្រួសារ ដែលទទួលបានអំណោយមនុស្សធម៌នោះ រួមមាន មកពីឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ៧៧៦គ្រួសារ និងមកពីឃុំតាម៉ឺន និងឃុំអូតាគី ខេត្តបាត់ដំបង ៧៦៩គ្រួសារ៕