កំពង់ឆ្នាំង ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុក្រិត្យផ្ទេរភារកិច្ច លោក ម៉ឹង វុធី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរងខេត្តតាកែវ ឲ្យមកកាន់មុខតំណែង ជាអភិបាលរងខេត្តកំពង់ឆ្នាំង ។

ពិធីប្រកាសចូលកាន់មុខតំណែង ជាអភិបាលរងខេត្តកំពង់ឆ្នាំង របស់លោក ម៉ឹង វុធី ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈិន សេងងួន អភិបាលរងខេត្ត តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។

នៅក្នុងឳកាសនោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្តាំផ្ញើដល់លោក ម៉ឹង វុធី អភិបាលរងខេត្តកំពង់ឆ្នាំង ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីអភិវឌ្ឍន៍ ខេត្តកំពង់ឆ្នាំងឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ៕ អត្ថបទ ហឹង ចូច ,រូបថត សន គន្ធនិវឌ្ឍន៍












