សមត្ថកិច្ច​បង្រ្កាប​​បទ​ល្មើស​​​នេសាទ​​នៅ​​ឃុំត្រពាំង​ចាន់ ស្រុក​បរិ​បូណ៌ ​​​រឹបអូស​​រ​បាំងសាច់​​អួន​​បានប្រវែង​​៣០០ ម៉ែត្រ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៨ និង ៣០នាទីព្រឹក​ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិក្រចាប់ ឃុំត្រពាំងចាន់ ស្រុក​បរិបូណ៌ កម្លាំង​​ស្នាក់​​ការ​សន្តិ​សុខ B០៤ ដឹកនាំ​​ដោយ​លោក អនុសេនីយ៍​ទោ ហឿន មាស នាយស្នាក់ការសហការ​ជាមួយ​កម្លាំងរដ្ឋបាល​ជលផល ចុះ​ធ្វើ​ការ​​​បង្រ្កាប​ប​ទ​ល្មើស​​​នេសាទខុសច្បាប់ ដោយបានរឹបអូសរបាំងសាច់អួនប្រវែង ៣០០ ម៉ែត្រ, លូសាច់អ៊ួន ០៥ មាត់លូ, បង្គោលចម្រុះ ២៥០ ដើម, កូនត្រី​ចម្រុះ​ ២០គីឡូក្រាម។

បច្ចុប្បន្នសម្ភារៈល្មើសត្រូវបានដុតបំផ្លាញចោលនៅហ្នឹងកន្លែង ចំណែកកូនត្រីត្រូវបាន​ព្រលែងចូល​ក្នុងទន្លេវិញ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង