មនុស្ស​ប្រមាណ​៥០​នាក់​ សង្ស័យ​ពុល​បន្លែ​ឆៅ​ជាមួយ​បាញ់​ហយ​ ក្នុង​កម្ម​វិធី​បុណ្យ​នៅ​ស្រុក​គាស់​ក្រឡ​

  • យ៉ាងហោចណាស់មនុស្សប្រមាណ៥០នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ បន្ទាប់ពីមានអាការៈមិនស្រួល ដែលគេដាក់ការសង្ស័យថា ពុលបន្លែឆៅដែលពួកគាត់ ហូបជាមួយបាញ់ហយ ក្នុងកម្មវិធីបុណ្យមួយ ដែលធ្វើឡើងនៅក្នុងវត្តសំរោងលើ ភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

    សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ក្នុងចំណោមមនុស្ស៥២នាក់ ដែលបានទទួលទានបាញ់ហយជាមួយបន្លែឆៅ ហើយពុ.លជាបន្ដបន្ទាប់នេះ បានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ចំនួន២០នាក់។


    ក្រោយទទួលបានការសង្គ្រោះពលរដ្ឋមួយចំនួនធូរស្រាលឡើងវិញ ហើយត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញជាធម្មតា៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង