សម្តេច​តេ​ជោ ហ៊ុន សែន ប្រាប់ទៅ​កាន់​មន្ត្រីថ្នាក់ជាតិ​និង​ថ្នាក់​ក្រោមជាតិ មិន​ត្រូវយ​កអ្នក​សារព័ត៌មា​ន​ធ្វើជាស​ត្រូវ​នោះទេ

  • សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅកាន់ថ្នាក់ដឹកនាំស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ មិនត្រូវយកអ្នកសារព័ត៌មានជាសត្រូវនោះទេ វានឹងជាកំហុសដ៏ធ្ងន់ធ្ងរក្នុងការដឹកនាំបើសិនអ្នកគិតថាយកសារព័ត៌មានជាសត្រូវ ។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូចនេះ នៅក្នុងឱកាស អញ្ជើញជាអធិបតីក្នុង​ពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណជាង ៤០០០នាក់ នៅមជ្ឈមណ្ឌលសន្និ​​បាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។

    សម្ដេចតេជោ ហ៊ុន សែន បន្តថា សម្តេចមិនជំទាស់ទេ ជាមួយនឹងសារព័ត៌មានខ្លះដែលមិនបានការ ប៉ុន្តែអ្នកសារព័ត៌មានដែលមានចេតនាល្អ ក្នុងការផ្តល់ព័ត៌មានជូនសាធារណៈជនដោយរឿងពិត ត្រូវគប្បីរាប់រក និងធ្វើទំនាក់ទងឱ្យបានល្អ ដើម្បីផ្សារភ្ជាប់ព័ត៌មានជាមួយព័ត៌មានដែលយើងធ្វើជូនទៅសាធារណជនឱ្យបានដឹង ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង