កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅសាលាឃុំសែប លោកជំទាវ តុង ណារី ប្រធាន ប្រតិបត្តិ សម្ពន្ធ យុវជន ស្រលាញ់ សន្តិភាព ខេត្ត កំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខនិងចែក អំណោយ ដល់គ្រួសារងាយរងគ្រោះចំនួន៦គ្រួសារ នៅក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
នៅក្នុងឱកាសនោះលោកជំទាវតុង ណារីបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានស្មារតីប្រុងប្រយ័ត្នជានិច្ចចំពោះជំងឺកូវីដ-១៩ ដោយត្រូបអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល ។ ក្នុងនោះបងប្អូនត្រូវគិតគូរពីគម្លាតសុវត្ថិភាពសង្គម គម្លាតសុវត្ថិភាពបុគ្គល ពាក់ម៉ាស់ការពារ រក្សាអនាម័យ ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬ អាល់កុល ។
អំណោយដែលត្រូវចែកជូនដល់ប្រជាពលរដ្ឋនាឱកាសនោះក្នុងមួយគ្រួសារៗទទួលបានទឹកត្រីចំនួន១យួរ ទឹកស៊ីអុីវចំនួន ១យួរ សាប៊ូ ចំនួន ១ដុំ អង្ករ ចំនួន២០ គីឡូ និង ថវិកាចំនួន ៤០.០០០រៀលផងដែរ ៕