កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកំពង់ឆ្នាំង អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ត្រាំ អុីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានទទួលមរណភាព កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

