ទំនប់ចំនួន០២កន្លែង ក្នុងឃុំកោះក្អែក និងឃុំស្វាយរំពារ ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានបើកការដ្ឋានជួសជុលកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ក្រោមវត្តមានលោក ហ៊ូ ប៊ុនថន អភិបាលរងស្រុកកំពង់លែង។
ការដ្ឋានជួសជុលទំនប់ចំនួន០២ កន្លែងនេះ ដែលជាគម្រោងប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំឆ្នាំ២០១៩ រួមនិងថវិកាបដិភាគរបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធននឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ។
ក្នុងពិធីបើកការដ្ឋានជួសជុលនោះដោយមានការចូលរួមពីមន្ត្រីសម្របសម្រួល កម្មវិធីASPIRE ខេត្ត ការិយាល័យគាំទ្រឃុំសង្កាត់ ក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាពលរដ្ឋ ក្នុងឃុំកោះក្អែក និងឃុំស្វាយរំពារ ៕