ប៉ូ​លីស​កំពង់​ឆ្នាំង​ឃាត់​ខ្លួន​មនុស្ស​២​នាក់​ និ​ង ថ្នាំ​ញៀន៤​ កញ្ចប់​

  • កំពង់ឆ្នាំង ៖ លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា វេលាម៉ោង១៧និង២០នាទីល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ចុះបង្ក្រាបករណី រក្សាទុក ជួញដូរនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

    លោកស្នងការរងបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់។ក្នុងនោះម្នាក់ឈ្មោះគឹម ស៊ីនុន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (រក្សារទុក ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន) ។និង ម្នាក់ទៀតឈ្មោះហោ សុវណ្ណស័ក្ត ភេទប្រុស អាយុ៣១ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (រក្សារទុក និង សមគំនិតជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) ។

    លោក​ ហ៊ុល វាសនា បានឲ្យដឹងថា ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតវត្ថុតាងបាន ថ្នាំញៀនចំនួន ៤កញ្ចប់ ,ទូរស័ព្ទ២ គ្រឿង,ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន១គ្រឿង សម្ភារ:វេចខ្ចប់ និង ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង