កំពង់ឆ្នាំង ៖ព្រះសង្ឃ ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង៩០០អង្គ/នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង បាននិមន្ត និងអញ្ជើញធ្វើពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា ។

ពិធីបួងសួងសុំសុខសន្តិភាពនេះ ប្រារព្វធ្វើនៅវត្តអារញ្ញការ៉ាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នាល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ពេញ យ៉ាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង ។

ពិធីនេះដែររៀបចំធ្វើឡើង ដើម្បីបង្ហាញនូវស្មារតីសាមគ្គី រួបរួមនៃប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស និងបង្ហាញនូវឆន្ទៈរួមក្នុងការបដិសេធសង្គ្រាម និងចង់បានសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា ៕











