កំពង់ឆ្នាំង៖ ក្មេងស្រីអាយុ១០ខែម្នាក់បានស្លាប់ក្រោយពីរលាកទឹកក្តៅដែលទើបដាំពុះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង១០នាទី ថ្ងៃទីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបាឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះហូ លៀងគី ភេទស្រី អាយុ ១០ខែ។រស់នៅភូមិឃុំខាងលើ។

ក្រុមគ្រួសាក្មេងស្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុម្តាយក្មេងរងគ្រោះ បានដាំទឹក ពេលពុះហើយ ក៏បានចាក់ផ្ទេរទឹកដាក់ទៅក្នុងកំសៀវ រួចបានយកឆ្នាំងដែលផ្ទេររួចយកទៅទុក ខណ:នោះស្រាប់តែ ក្មេងរងគ្រោះបានមកទាញកំសៀវទឹកក្តៅ បណ្តាលឲ្យកំពុបស្រោចលើខ្លួន បណ្តាលឲ្យរលាកក្តៅក្រហល់ក្រហាយ រហូតស្លាប់តែម្តង ៕
