មនុស្ស​​៣នា​ក់​ត្រូ​វ​សមត្ថកិច្ច​​ចាប់​ខ្លួន​ពាក់​ព័ន្ធនឹង​គ្រឿង​ញៀន​

  • កំពង់ឆ្នាំង៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ូលីសចាប់ខ្លួនពីបទដឹកជញ្ជូនជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ។ ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងកាលពីវេលាម៉ោង១៤រសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១ ។

    លោកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់១.ឈ្មោះនូ មានិត ភេទប្រុសអាយុ ២០ ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ ។ ២.ឈ្មោះផែង យូ ភេទប្រុសអាយុ៣១ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ និង ៣.ឈ្មោះហៀង ចាន់ណៃ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កសិករ មានទីលំនៅក្នុងភូមិខ្លុងពពក ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

    លោកហ៊ុល វាសនា បានឱ្យដឹងទៀតថាក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនរួមមាន ម្សៅក្រាមសថ្លា ជាសារធាត្ញៀនប្រភេទមេតំហ្វេតាមីន ( ICE ) ចំនួន២កញ្ចប់ទម្ងន់១,៦៥ក្រាម ,ទូរស័ព្ទចំនួន៣គ្រឿង ,ម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ១គ្រឿង ។

    ជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង