កំពង់ឆ្នាំង៖ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ សហការជាមួយកម្លាំងការិយាល័យសណ្ដាប់ធ្នាប់ បានចុះឃាត់រថយន្តដឹកដី លើសចំណុះចំនួន១១គ្រឿង នៅចំណុចភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ធ្វើការអប់រំមិនឲ្យដាក់លើសចំណុះបណ្ដាលឲ្យធ្លាក់ដី បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ សោភ័ណភាព និងអនាម័យក្នុងទីក្រុង ។

ជាមួយគ្នានោះ នគរបាលក្រុងកំពង់ឆ្នាំង ក៏បានឲ្យតៃកុងឡានធ្វើកិច្ចសន្យាបាញ់ទឹកលាងថ្នល់ ប្រសិនបើមានធ្លាក់ដីលើថ្នល់លើកក្រោយទៀត ៕
