សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​ថ្នាក់​ដឹកនាំ​បក្ស​ប្រជា​ជន​កម្ពុជា​ ​​អញ្ជើញ​​​ចូល​រួម​ក្នុង​​​​​ពិធី​​​ចម្រើន​​​ព្រះ​បរិត្ដ​​ឡើង​«វិមាន​ ៧​មក​រា»​ ​​ទី​​ស្នាក់​​ការ​​កណ្តាល​​គណ​បក្ស​​ប្រជា​​ជន​​កម្ពុជា​​

  • សម្ដេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​សម្ដេច​​អគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធាន​​កិត្តិយ​ស​គណ​បក្ស ​រួម​​ទាំង​ឥស្សរ​ជន​​ជា​ថ្នាក់​​ដឹកនាំ​​ជាន់​ខ្ពស់​​របស់​គណបក្ស​ប្រជា​ជន​កម្ពុជាជា​ច្រើន​រូបផ្សេង​ទៀត នា​រ​សៀល​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ២០​​២០ បា​ន​​អញ្ជើញ​​ចូល​រួមក្នុង​​ពិធី​ចម្រើន​​ព្រះ​បរិត្ដ​ឡើង​«វិមាន ៧មករា» ទីស្នាក់​​ការ​កណ្ដាល​​គណបក្ស​ប្រ​ជា​​​ជន​​​កម្ពុជា​ ដែល​​មាន​​ទីតាំង​​ស្ថិត​​​នៅ​តាម​​ប​ណ្ដោ​យ​​វិថី​​ព្រះ​ន​រោ​ត្តម ក្នុង​​សង្កាត់​​ទន្លេបា​សាក់ ខណ្ឌ​ចំកា​រ​​មន រាជ​ធានី​ភ្នំពេញ​។

    ពិធី​​ចម្រើន​​​ព្រះ​បរិត្ដ​​ឡើង​​«វិមាន ៧មករា»​​នេះ គឺ​ប្រារព្ធ​ឡើង​ចំ​​ថ្ងៃ​ខួប​លើក​ទី៦៩ ​នៃ​ថ្ងៃ​កំណើត​គណបក្ស​ប្រជា​ជន​កម្ពុជា​(២៨ មិថុនា ១៩៥១- ២៨ ​មិថុនា​ ​ឆ្នាំ២០​២០)។ អគារថ្មី​នៃ​ទីស្នាក់ការ​កណ្តាល​គណបក្សប្រជាជនកម្ពុជា​ពោរពេញ​ដោយ​ប្រណិត​ភាព និង​ធំ​យ៉ាង​ស្កឹម​ស្កៃ​កណ្តាល​រាជធានី​ភ្នំពេញ​ក្នុងយុគ្គសម័យ​នៃការ​អភិវឌ្ឍដ៏រុង​រឿង​នោះ ត្រូវ​បាន​សាង​សង់​រួចរាល់​ជាស្ថាពរ​ហើយ​។

    វត្តមានថ្មី​នៃ​អគារ​​ទីស្នាក់​ការ​កណ្តាល​របស់​គណបក្សប្រជា​ជន​កម្ពុជា នឹ​ង​ក្លាយ​ទៅ​ជា​កន្លែង​ប្រតិបត្តិ​ការងា​រ​ដ៏​សំខាន់​របស់​គណបក្ស​ប្រជា​ជន​កម្ពុ​ជា ដែល​ជា​គណបក្ស​កំពុង​ដឹក​នាំ​រាជរដ្ឋាភិ​បាល និង​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​ជោគវាសនា​ជាតិ និង​ប្រជាជន​កម្ពុជា​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង