ឆេះ​ទី​តាំង​ជួស​ជុល​រថ​យន្ត​មួយ​កន្លែង​ផ្អេីល​សមត្ថ​កិច្ច​ទាំង​យប់​

  • ទីតាំងជួសជុលរថយន្តមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង១១និង២០នាទីយប់​ ថ្ងៃទី១៩​ ខែកុម្ភៈ​ ឆ្នាំ២០២១​ នៅតាមបណ្តោយមហាវិថី ចោម ចៅ​ ភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។

    សមត្ថកិច្ចបានឲ្យដឹងថា​ ម្ចាស់ទីតាំងឈ្មោះចំរើន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ​ ជាងជួសជុលរថយន្ត។ ទីតាំងខាងលេីជាកន្លែងជួសជុលរថយន្ត តែគ្មានយីហោនោះទេ​ ។

     

    ពាក់ព័ន្ធហេតុការណ៍នេះផងដែររថយន្តដែលរងការខូចខាតអស់ចំនួន៣គ្រឿង​ ដោយឡែកមូលហេតុមកពីឆ្លងចរន្តអគ្គិសនី​ ហេីយក៏មិនមានមនុស្សរងរបួសនោះទេ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង