ប៉ូលីសឃាត់ខ្លួនមនុស្ស៣នាក់និងថ្នាំញៀនមួយចំនួន

  • កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ស្នងការ នគរបាលខេត្ត និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៩និង២០នាទី កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកអនុសេនីយ៍ឯក គឹម សាន  នាយរងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបរិបូណ៍ចុះបង្ក្រាបករណីផ្តល់ទីតាំង សមគំនិត ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្ទះរបស់ឈ្មោះម៉ាច សុម៉ុន ភេទប្រុស ក្នុងភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

    លោកវរសេនីយ៍ឯកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់/ឈ្មោះម៉ាច.សុម៉ុន ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង (ផ្តល់ទីតាំង.ជួញដូរ និង ប្រើប្រាស់ សារធាតុញៀនខុសច្បាប់)/ឈ្មោះ វន សាវៃ ភេទប្រុសអាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (សមគំនិត.ជួញដូរ និងប្រើប្រាស់ សារធាតុញៀនខុសច្បាប់)។៣/ឈ្មោះទីន ចាន់ណុំ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ រស់នៅភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (សមគំនិត.ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់)

    ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតវត្ថុតាងបានមួយចំនួន មានថ្នាំញៀនចំនួន៣កញ្ចប់,ទូរសព្ទ័៣គ្រឿង ,ដាវ១ដើម,សម្ភារៈវេចខ្ចប់ និង ឧបករណ៍ជក់មួយចំនួនទៀត

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង