ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រី​នគរបាលជាតិ​ក្របខ័ណ្ឌ​ឆ្នាំ​២០១៩

  • លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០​បានអ​ញ្ជើញ​ជាអធិបតី​ភាពក្នុង​ពិធីបិទវគ្គបណ្តុះបណ្តាល និង ប្រគល់ភារកិច្ចជូនមន្ត្រីនគរបាលជាតិក្របខ័ណ្ឌឆ្នាំ២០១៩ចំនួន១០០នាក់ នៅស្នង​ការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង ។
    នៅ​ក្នុង​ពិធី​នោះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានផ្តាំផ្ញើ​ដល់មន្ត្រីថ្មី​ដែល​នឹង​ត្រូវ​ប្រគល់​ភារកិច្ច​ជូន​​ទាំងអស់ ​ត្រូវតែខិតខំបំពេញភារកិច្ចទៅតាមជំនាញដែលថ្នាក់លើប្រគល់ជូន ប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ចេញល្បាត​ចល័ត​ជាប្រ​ចាំ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាបន្តការចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន​ ស្រាវជ្រាវ​រកមុខ​សញ្ញាជួញដូរ ប្រើប្រាស់ គ្រឿងញៀន ដើម្បីកាត់បន្ថយបទល្មើសអំពើលួច ឆក់ ប្លន់​​ ក្មេងទំនើង ក្នុងមូលដ្ឋានស្របតាមគោល​នយោ​បាយ​ភូមិ ​ឃុំ មានសុវត្ថិភាព។
    ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ក៏បានណែនាំ​ អោយបន្ត​ចុះអនុវត្តន៍រឹ​តបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​អនុក្រឹត្យលេខ​៣៩ថ្មី និង​វិធាន​ការ​បង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ COVID-19 ដើម្បី​ចូលរួមបង្ការ​ទប់ស្កាត់​ការរីករាលដាល និង​កាត់បន្ថយ​ការឆ្លង​ជំងឺ COVID-19 សំដៅ​ការពារ​ដល់សុខមាលភាពមន្រ្តីនគរបាល ត្រូវធ្វើអនាម័យ​ឲ្យបាន​ខ្ជាប់ខ្ជួនដោយលាងដៃដោយសាប៊ូ​ ឬទឹកអាល់កុល​​ មុន​ចូល​ធ្វេីការ​ផងដែរ៕​

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង