កំពង់ឆ្នាំង ៖ រថយន្ត១គ្រឿង ត្រូវបានគេយកទៅទុកចោលនៅក្បែដីឡូតិ៍មួយកន្លែង ដែលគ្មានមនុស្សនៅ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិក្តុលអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
នគរបាលស្រុកសាមគ្គីមានជ័យ បានឲ្យដឹងថា រថយន្តដែលគេយកមកប្លុងចោលនេះ ម៉ាកតូយ៉ូតាស៊ើបពណ៌ កណ្ដុរប្រមេះ គ្មានស្លាកលេខ។ នៅក្នុងរថយន្តនេះសមត្ថកិច្ចរកឃើញមាន ឯកសារនិងរូបថតមានឈ្មោះ ស្រេង ស្រ៊ុន និង មានរហស្សនាម ហៅខ្លា៣ ជាមន្ត្រី នគរបាល មានឋានរស័ក្តិ អនុសេនីយ៍ត្រី ជានាយរងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាននគ របាលស្រុក ពញាឮ ខេត្តកណ្តាល ។ ប៉ុន្តែបានចូលនិវត្តហើយ មានស្រុកកំណើត នៅភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។
នគរបាលស្រុកសាមគ្គីមានជ័យ បានឲ្យដឹងទៀតថា គេមិនទាន់ដឹងថា អត្តសញ្ញាណ នៅក្នុងរថយន្តនេះ ជារបស់បុរសនៅក្នុងរូបថតនោះឬយ៉ាងណានោះទេ នឹង មិនដឹងថា រថយន្តដែលយកមកប្លុងចោល ដោះស្លាកលេខពេលយកមកដល់ ឬ អត់ស្លាកលេខស្រាប់នោះទេ ។
បច្ចុប្បន្នរថយន្តត្រូវបាន កម្លាំជំនាញបានសហការជាមួយប៉ុស្តិ៍រដ្ឋបាល ឃុំ ស្វាយជុក និង ប្រជាការពារ នាំយក រថយន្ត ខាងលើនេះ មករក្សាទុកនៅអធិការ រដ្ឋាននគរបាល ស្រុកសាមគ្គីមានជ័យ ដើម្បីធ្វើការស្រាវជ្រាវ រកមូលហេតុឲ្យ ជាក់លាក់ លើករណីខាងលើនេះ៕