បញ្ចប់ភារកិច្ច ឧត្តមសេនីយ៍ត្រី អាន ប៊ុនទិ ពីអនុប្រធានគណៈបញ្ជាការឯកភាពដឹកនាំបង្ក្រាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទតាមដងទន្លេសាប

  • នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក បានសម្រេចបញ្ចប់ភារកិច្ច ឧត្តមសេនីយ៍ត្រី អាន ប៊ុនទិ ពីអនុប្រធានគណៈបញ្ជាការឯកភាពដឹកនាំបង្ក្រាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទតាមដងទន្លេសាប នៅក្នុងខេត្តកំពង់ធំ, សៀមរាប, បាត់ដំបង, ពោធិ៍សាត់ និងកំពង់ឆ្នាំង។
    លោកឧត្តមសេនីយ៍ត្រី អាន ប៊ុនទិ ជាមេបញ្ជាការរងយោធភូមិភាគទី៤ ត្រូវបានតែងតាំងជាអនុប្រធាននៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅទន្លេសាប កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។
    តាមសេចក្តីរាយការណ៍, ពេលចុះបង្ក្រាបបទល្មើសនេសាទនាពេលកន្លងទៅ លោកឧត្តមសេនីយ៍ត្រី អាន ប៊ុនទិ សង្ស័យជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ជាមួយឈ្មួញនេសាទ និងការងារមិនប្រក្រតីមួយចំនួន ទើបត្រូវបានបញ្ចប់ភារកិច្ចតែម្តង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង