ផ្លូ​វ​២​ខ្សែ​នៅ​ក្នុង​ក្រុង​កំពង់​ឆ្នាំង​ ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​ដោយ​ក្រាល​កៅ​ស៊ូ​ប្រភេទ​ AC​

  • កំពង់ឆ្នាំង ៖កំណាត់ផ្លូវជាច្រើនខ្សែ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង នឹងត្រូវស្ថាបនាឡើងវិញនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះ ដោយក្រាលកៅស៊ូAC ។ក្នុងនោះផ្លូវ២ខ្សែកំពុងដំណើរការចាក់កៅស៊ូ ដែលខ្សែទីមួយស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ភ្ជាប់ពីផ្លូវជាតិលេខ ៥ខាងមុខវិទ្យាល័យ ព្រះបាទសុរាម្រឹត ទៅដល់វត្តកាសេមរតនារ៉ាម សង្កាត់ប្អេរ មានប្រវែង ១ ៣១០ម៉ែត្រ ទទឹង៦ ម៉ែត្រ និង១ខ្សែទៀតទៀត តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចគល់ស្ពានខ្សាម ទៅដល់សាលាបឋមសិក្សាមាស្ស ច័ន្ទលាភ មានប្រវែង ៨៥០ ម៉ែត្រ និងទទឹងប្រវែង៨ម៉ែត្រ ស្ថិតក្នុងសង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង ។

    នៅក្នុងឳកាសអញ្ជើញចុះទៅពិនិត្យមើល ការស្ថាបនាផ្លូវទាំង២ខ្សែនេះ កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅតាមសងខាងផ្លូវត្រូវចូលរួមសហការ និងបង្ករលក្ខណៈងាយស្រួលដល់ក្រុមការងារបច្ចេកទេស ដើម្បីឆាប់បានរួចរាល់ជាស្ថាពរ និងជួយថែរក្សាឲ្យការប្រើប្រាស់បានយូរអង្វែង ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឲ្យដឹងថា ការស្ថាបនាផ្លូវនេះ ជាកញ្ចប់ថវិការបស់រដ្ឋបាលខេត្ត ហើយក្នុងគ្រោងអភិវឌ្ឍន៍ ខេត្តនឹងធ្វើការស្ថាបនា ជួសជុលផ្លូវជាច្រើនខ្សែទៀតនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង