រថយន្តបុក​ជាមួយ​ម៉ូ​តូ​​សណ្តោង​​រឺម៉ក​ដឹក​កម្មករ​ នៅស្រុក​​សាម​​គ្គីមាន​​ជ័យ បណ្តាល​ឲ្យ​របួស​​ធ្ងន់​​​និង​​ស្រាល​​២៨​នាក់

កំពង់ឆ្នាំង៖  មនុស្ស​ម្នាក់បានរងរបួសធ្ងន់ ​និង​​ ២៧នាក់រងរបួសស្រាល ក្នុង​ករណីគ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តនិ​ងម៉ូ​តូ​សណ្តោង​​រឺម៉ក​ កាលពីវេលា​ម៉ោង ៦​និង៣០​នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០  នៅលើ​ផ្លូវក្រាលកៅស៊ូលេខ១៣៨ ស្ថិត​ក្នុង​ភូមិ​ថ្លុក​ឬស្សី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច បានអោយដឹងថា រថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ បិច យ៉ាន ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិថ្លុកឬស្សី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងបើកបរពីទិសខាងលិច ទៅ​ទិស​ខាងកើត ។ លុះពេលបេីកបរមកដល់ចំណុចខាងលើ ក៏បានបុកជាមួយម៉ូតូសណ្តោងរឺម៉ក០១ គ្រឿងម៉ាក SSANG YAN C ១៥០ពណ៌ស គ្មានស្លាកលេខ ដឹកកម្មករ កម្មការិនីកាត់ដេរ បេីកបរដោយឈ្មោះ ឈិន ហេង ភេទប្រុស អាយុ៣២ឆ្នាំ រស់​នៅ​ភូមិ​ពារាជ្យ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានអ្នករួមដំណេីរ ២៧ នាក់ ក្នុងដំណើរស្របទិសគ្នា បណ្ដាល​អោយរងរបួស ២៨នាក់ ក្នុងនោះ របួសស្រាល ២៧នាក់ និង របួសធ្ងន់ម្នាក់ដែលជាស្រ្តីមានផ្ទៃពោះ) ។

សមត្ថកិច្ច បានអោយដឹងទៀតថា ​ហេតុការណ៍ខាងលើនេះ បានបង្កអោយ​​ខូចខាត​ម៉ូតូ​សណ្តោង​រឺម៉ក០១ គ្រឿង និង រថយន្ត ០១គ្រឿង។  ម៉ូតូ​សណ្តោង​រឺម៉ក និង រថយន្ត ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសេដ្ឋី ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង