គណ​បក្សប្រជា​ជន​កម្ពុជា៖ មានជន​ក្លែងបន្លំមួ​យ​ក្រុមធ្វើស​កម្មភាព​ខុសគោ​ល​ការ​ណ៍

  • នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា បានចេញលិខិតបំភ្លឺថា ថ្មីៗនេះ មាន ជនក្លែងបន្លំមួយក្រុម បានចេញលិខិតឧទ្ទេសនាម ដោយប្រើរូបសញ្ញាគណបក្សប្រជាជនកម្ពុជា និងយកឈ្មោះ «កម្លាំង​សហប្រ​តិប​ត្តិការកសាងសមាជិកគណបក្សជូនសម្ដេចតេជោ»។

    ក្នុងលិខិតរបស់ខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា គណៈកម្មាធិការ​កណ្ដាលនៃ​គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ក្រុមនេះ​បានទៅ​ទាក់ទងតាមខេត្តមួយចំនួនរួចហើយ ដើម្បីសុំចុះ​បំពេញបេស​កកម្មក​សាងស​មា​ជិកគណបក្សប្រជាជនកម្ពុជា ក្នុងករណីពិសេស។

    ចំពោះករណីនេះ ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្ដាល បានច្រានចោលទាំងស្រុងនូវសកម្មភាពល្មើសខាងលើនេះ ព្រោះខុសពី​គោលការណ៍​របស់គណបក្សប្រជាជនកម្ពុជា ហើយក្រុមនេះ ក៏ពុំមានការ ចាត់តាំង ចេញពីអ​ង្គការ​ចាត់តាំ​ងណាមួ​យរ​បស់​គណប​ក្សប្រ​ជាជនកម្ពុជាឡើយ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង