កម្ពុជា​អាច​មានភ្លៀង​ពីតិច​ទៅបង្គួរលាយឡំផ្គររន្ទះ​ចាប់ពីថ្ងៃទី១៦​-២២ ខែ​កុម្ភៈ ឆ្នាំ២០​២២​

  • កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរលាយឡំនិងផ្គរ រន្ទះ នៅតាមតំបន់មួយចំនួន ដោយសារឥទ្ធិពលសម្ពាធទាប (ឥណ្ឌូនេស៊ី និងឥណ្ឌា) ក្នុងកម្រិតខ្សោយទៅមធ្យមដែលកើតមានឡើងចាប់ពីថ្ងៃទី ១៦-២២ ខែកុម្ភៈ ឆ្នាំ ២០២២។

    សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី ១៥ ខែកុម្ភៈនេះ បញ្ជាក់ថា នៅតាមបណ្ដាខេត្តតំបន់វាលទំនាបកណ្ដាលមួយចំនួន ដូចជាខេត្តកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន អាចនឹងមានភ្លៀងធ្លាក់ច្រើនដោយអន្លើ។ ក្រៅពីនេះ គឺតំបន់ជួរភ្នំ និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅមធ្យមលាយឡំផ្គរ រន្ទះ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង