កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី៧ ខែមិនា ឆ្នាំ២០២១នេះ ភ្លើងបានឆាបឆេះជញ្ជ្រាំងស្រូវមួយកន្លែងក្នុងភូមិទី៨ សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង ហើយបានរាលដាលទៅក្បែរផ្ទះរបស់ប្រជាពលរដ្ឋផងដែរ ។

ក្រោយពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាឲ្យកម្លាំងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះ ចេញអន្តរាគមន៍ភ្លាមៗងដែរ ។

រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបាញ់ទឹកពន្លត់ រហូតដល់ភ្លើងរលត់ទាំងស្រុង មិនមានឆេះរាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរៗនោះឡើយ ៕