កំពង់ឆ្នាំង៖ សាកសពស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកមកទើជាប់នឹងកំប្លោក កាលពីវេលាម៉ោងជិត១២ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ក្នុងភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

សាកសពស្ត្រីខាងលើនេះនេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ។ សពមានអាយុប្រហែល៣០ឆ្នាំ ស្លៀកខោខូវប៊យពណ៌ទឹកប៊ិច ពាក់អាវយឺតខាងក្នុងពណ៌ស និង អាវខាងក្រៅដៃវែងពណ៌ខៀវ ។
សាកសពស្ត្រីខាងលើនេះ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជលសារ ស្រង់យកមកដាក់នៅលើគោក រង់ចាំស្វែងរកសាច់ញ្ញាត្តិមកយកទៅធ្វើបុណ្យតាមប្រពៃណី។