ក្នុងជំនួបលើកទី៤ រវាងសម្តេចតេជោនាយករដ្ឋមន្រ្ដីជាមួយអ្នកសារព័ត៌មាន នាយប់ថ្ងៃទី១៤ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យអ្នកសារព័ត៌មានត្រូវរាយការណ៍ព័ត៌មានពិត ពាក់ព័ន្ធអំពើពុករលួយ មន្ត្រីអសកម្មនៅតាមមូលដ្ឋាន។
សម្ដេចតេជោ បានបន្ដថា អ្នកសារព័ត៌មានត្រូវតែនិយាយការពិត ផ្សាយអ្វីដែលពិត ដោយកុំជេរប្រមាថ អ្នកដទៃដែលធ្វើឱ្យខុសវិជ្ជាជីវៈ របស់ខ្លួន។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានស្នើ ដល់រដ្ឋមន្ត្រីគ្រប់ក្រសួងទាំងអស់ត្រូវតែហ៊ានចេញមកនិយាយជាមួយអ្នកសារព័ត៌មានដោយ កុំចាត់ទុកអ្នកសារព័ត៌មានជាសត្រូវនឹងគ្នាផងដែរ៕