ខេត្តកំពង់ឆ្នាំង ឈរលំដាប់លេខ៤ ជាខេត្តដែលទទួលបានភ្ញៀវទេសចរច្រើន ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ខណះខេត្តបាត់ដំបង ឈរលេខ១

  • ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ អំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ មានខេត្តចំនួន៨នៅទូទាំងប្រទេសកម្ពុជា ដែលទទួលបានភ្ញៀវទេសចរច្រើន។ ក្នុងនោះខេត្តកំពង់ឆ្នាំង ឈរលំដាប់លេខ៤ ខណះខេត្តបាត់ដំបង ឈរលេខ១ ខេត្តសៀមរាប ឈរលេខ២ និង ខេត្តកំពត ឈរលេខ៣។ នេះបើយោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត ដែលប្រកាសដោយក្រសួងទេសចរណ៍ ។

    របាយការណ៍ បានបង្ហាញថា ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើន រួមមាន៖
    ១, ខេត្តបាត់ដំបង ១៣៤.៤៤០ នាក់
    ២, ខេត្តសៀមរាប ១២២.៣៧០ នាក់
    ៣, ខេត្តកំពត ៩៤.៤៧៩ នាក់
    ៤, ខេត្តកំពង់ឆ្នាំង ៨៥.៥៩៧ នាក់
    ៥, ខេត្តពោធិ៍សាត់ ៧២.៣៨៩ នាក់
    ៦, ខេត្តព្រះសីហនុ ៦៥.៨២៥ នាក់
    ៧, ខេត្តកែប ៦៨.០៥៤នាក់
    ៨, ខេត្តកណ្តាល ៦២.៧៤១នាក់។

    គួរបញ្ជាក់ថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ អំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនប្រមាណ ១.១១២.៤០៣ នាក់។

    ក្នុងចំណោមភ្ញៀវទេសចរជាង១លាននាក់ ដែលបានធ្វើដំណើរកម្សាន្ត រួមមាន៖ ភ្ញៀវជាតិមានចំនួនប្រមាណ ១.១០៥.៦១១ នាក់ និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ៦.៧៩២ នាក់៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង