កំពង់ឆ្នាំង ៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំគណៈកម្មការអន្ដរក្រសួង អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវ និងលូចំនួន២គម្រោង នៅស្រុកបរិបូណ៌ និងស្រុករលាប្អៀរ ។
គម្រោងទី១ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន២ខ្សែ ប្រវែងសរុប៦ ២០០ម៉ែត្រ ទទឹង៦ ម៉ែត្រ កម្រាស់០,២ម៉ែត្រ ទទឹងដីស៧ម៉ែត្រនិងសាងសង់លូប្រអប់មុខមួយ ចំនួន៣កន្លែងនិងផ្លាកឈ្មោះផ្លូវចំនួន២កន្លែង ស្ថិតនៅភូមិត្រពាំងពោធិ៍ និង ភូមិសេះស្លាប់ ឃុំពន្លៃ ស្រុបរិបូរណ៍។
គម្រោងទី២ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន១ខ្សែ ប្រវែង៩ ៣៣០ ម៉ែត្រទទឹង៦ម៉ែត្រ កម្រាស់០,២ម៉ែត្រ ទទឹងដីស ៧ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន៦កន្លែង និង ផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិកងមាស និង ភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ។
គម្រោងទាំងពីរខាងលើនេះអនុវត្តដោនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ជាលទ្ធផលគណៈកម្មការអន្ដរក្រសួង បានសម្រេចឯកភាពទទួលយក ១០០ភាគរយ៕