កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ឯកឧត្តមឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសគណ:កម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយ សមាជិកគណៈកម្មាធិការសាខា នាយកប្រតិបត្តិសាខា មន្រ្តីសាខានិងអនុសាខាស្រុកទឹកផុស បានចុះសួរសុខទុក្ខនិងចូលរូមរំលែកទុក្ខគ្រួសារសព ចំនួន ២គ្រួសារ ដែលបានស្លាប់ដោយពុលថ្នាំពុលក្នុងទឹកអណ្តូងដៃ ក្បែរចំការឪឡឹក នៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
អំណោយដែលត្រូវជូនដល់គ្រួសារសពនាពេលនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន៥០គីឡូក្រាម , មី២កេះ , ត្រីខ ២០កំប៉ុង , ទឹកសុទ្ធ ២កេះ , ទឹកផ្លែឈើ ២កេះ , ទឹកត្រី ២យួរ ,ទឹកស៊ីអ៊ីវ ២យួរ និងថវិកា ២០០ ០០០រៀល ៕