យ៉ាងហោចណាស់មានមនុស្ស៧នាក់ (ស្រី១នាក់) បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ និងបានបង្កឲ្យមានមនុស្សរបួសធ្ងន់-ស្រាល ១២នាក់ (ស្រី២នាក់) ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន១៩នាក់ នៅថ្ងៃទី៨ ខែមករា គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន១០លើក ៕