ក្រុមការងារ​ចុះមូលដ្ឋាន​ស្រុក​កំពង់​ត្រឡាច អំពា​វនាវ​​ឲ្យពលរដ្ឋ​ចូល​រូម​​អនុវត្ត​​​តាម​ការ​​ណែនាំ​​​​របស់​ក្រសួងសុខា​ភិបាល ដើម្បី​ទប់ស្កាត់​ការរីករាល​ដាល​ជំងឺកូវីដ​-១៩​

  • កំពង់ឆ្នាំង៖ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជា​ប្រធាន​ក្រុមកា​រ​ងាររាជរដ្ឋាភិបាល​​ចុះ​មូល​ដ្ឋាន​​ស្រុក​កំពង់​ត្រឡាច​ បានអំពាវនាវឲ្យពលរដ្ឋបន្ត​ចូល​រួមប្រុ​​​ងប្រយ័ត្ន និងធ្វើអនាម័យជាប់ជាប្រចាំ ដោយ​អនុវត្តតាមការ​ណែនាំ​​របស់​​ក្រសួង​​​សុខាភិ​​បា​ល​​អោយ​បានម៉ឺងម៉ាត់ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-១៩ កុំអោយ​​​កើត​ក្នុងគ្រួសារ និង នៅក្នុងសហគមន៍។ ការអំពាវនាវរបស់លោកជំទាវ ដូច​នេះ​បានធ្វើឡើង នៅក្នុងវេទិកាសាធារ​ណៈ​រ​បស់ក្រុម​​ការ​​ងារ​​​រាជរដ្ឋាភិបាល​ចុះ​​មូលដ្ឋាន​​ស្រុក​កំពង់​ត្រ​ឡាច​ នៅសាលាឃុំអំពិលទឹក កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

    លោកជំទាវ ម៉ាត់ ម៉ារ៉ា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​​អគ្គ​មហា​សេ​នា​​បតី​តេជោ ហ៊ុន សែន ជានាយករដ្ឋ​មន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា បានខិតខំ​អភិវឌ្ឍន៍​រីក​ចំរើនលើគ្រប់វិស័យ និងបាន​គិតគូរពីសុខ​ទុក្ខប្រជាពលរដ្ឋគ្រប់​ទីកន្លែងនិងគ្រប់​​ពេលវេ​​លា​​។ជាមួយ​គ្នានោះ លោកជំទាវ ក៏បានផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់ ​សូម​ចូលរួមថែរក្សា​សន្តិភាព ចូលរួមគោរពច្បាប់​ផ្សេងៗរ​បស់​រដ្ឋ ខិតខំ​បង្កើន​​មុខ​របបប្រចាំថ្ងៃ អប់រំកូនចៅ​អោយ​ខិតខំ​រៀនសូត្រ​ជៀសអោយឆ្ងាយពីគ្រឿងញៀន​និងអំពើ​អបាយ​មុខ​ផ្សេងៗ​ដែល​សង្គម​ស្អប់​ខ្ពើម៕

     

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង