ពោធិ៍សាត់៖មានករណីសង្ស័យពុលស្រា.ស មួយករណីទៀតហើយ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្ដាលឲ្យមនុស្សចំនួន៧នាក់ បានស្លាប់ជាបន្ដបន្ទាប់ រហូតមកដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ ខណៈមនុស្សជាង៣០នាក់ទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។

សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា ករណីពុស្រា.ស នេះផ្ដើមចេញពីការជួបជុំគ្នាផឹកស្រា ក្នុងពិធីបុណ្យសពមួយកាលពីប៉ុន្មានថ្ងៃមុន បណ្ដាលឲ្យស្លាប់ជាបន្ដបន្ទាប់ ។ មនុស្សទាំង៧នាក់ដែលស្លាប់ ក្នុងហេតុការណ៍ពុលស្រា.សនេះ គឺជាមនុស្សស្រីទាំងអស់ ។

របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា បច្ចុប្បន្ន អ្នកបិទស្រា.សម្នាក់ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ឈ្មោះទ្រី វណ្ណា ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិសានស ឃុំអន្សាចំបក់ ។ ដកហូតវត្ថុតាងស្រា.សត្រូវបានយកទៅពិនិត្យឡាបូ រង់ចាំលទ្ធផលពេលក្រោយ ៕
